គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា

ដោយ :www.meassoranews.com


 កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយមាន​ការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា ។                                                                                                     កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លោកជំទាវ ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត  លោក លោកស្រី តំណាងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងមន្ត្រីរាជការជាច្រើនរូបទៀត។


ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចាត់តាំងប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៦មក ហើយក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្រេចរៀបចំពិធីនេះ នៅខេត្តកំពង់ឆ្នាំងបន្តពីឆ្នាំ២០២៤កន្លងទៅ ដោយភ្ជាប់ជាមួយការរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំងនេះផងដែរ។








No comments