គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានបញ្ជាដឹកនាំកម្លាំង នគរបាលក្រោមឱវាទនៅតាមគោលដៅនីមួយៗ ត្រៀមការពារ សន្តិសុខ រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានបញ្ជាដឹកនាំកម្លាំង នគរបាលក្រោមឱវាទនៅតាមគោលដៅនីមួយៗ ត្រៀមការពារ សន្តិសុខ រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

━━━✥✥◈✥✥━━━━                                                                                                                                                                          កំពង់ឆ្នាំងៈថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយមាន​ការចង្អុលណែនាំ  ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នគរបាលខេត្ត បានបញ្ជាដឹកនាំកម្លាំងនគរបាលក្រោមឱវាទនៅតាមគោលដៅនីមួយៗ ត្រៀមការពារ សន្តិសុខ រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងទិវាអន្តរជាតិ រំលឹកដល់ ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។









No comments