លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំសហការី និងមន្រ្តីក្រោមឱវាទ បានរៀបពិធីជួបសំណេះសំណាល ពិសារអាហារសាមគ្គី និងប្រគល់វត្ថុអនុស្សាវរីយ៍ ជូនដល់និវត្តជនថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត
កំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំសហការី និងមន្រ្តីក្រោមឱវាទ បានរៀបពិធីជួបសំណេះសំណាល ពិសារអាហារសាមគ្គី និងប្រគល់វត្ថុអនុស្សាវរីយ៍ ជូនដល់និវត្តជនថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ(១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦) និងសូមប្រសិទ្ធិពរជ័យ សិរីសួស្តី សុខភាពល្អ ចម្រុងចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងពេលបុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ នាពេលខាងមុខនេះ ។











No comments