មន្រ្តីនគរបាលការិយាល័យជំនាញ ការិយាល័យនគរបាលចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះល្បាតត្រួតពិនិត្យ,ធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក ភូមិកណ្ដាល , ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរណ៍ផ្លូវទឹក ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ រតនា នាយការិយាល័យ បានចុះល្បាតត្រួតពិនិត្យ,ធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក ភូមិកណ្ដាល , ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
+ បានផ្សព្វផ្សាយអប់រំណែនាំ៖
១.មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង។
២.ហាមក្មេងមិនទាន់គ្រប់អាយុក្រោម ១៥ ឆ្នាំបើកបរជលយានយន្ត។
៣.មិនត្រូវបើកបរជលយានយន្តមានល្បឿនលឿនក្នុងទីប្រជុំជន។
៤.គ្រប់ជលយានយន្តធ្វើចរាចរណ៍តាមផ្លូវទឹកត្រូវបើកបរប្រកាន់ស្ដាំជានិច្ច។
៥.គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់។
៦.មិនត្រូវដាក់សម្ភារ: រឺ ទំនិញផ្សេងៗ និង មនុស្សលើសចំណុះ។
៧.មុនចេញដំណើរម្ចាស់កាណូត
ត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ,ម៉ាសុីនបូមទឹក,បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត,ថ្នោលសម្រាប់ដោល និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា។
៨.គ្រប់អាជីវករដែលលក់ដូរនៅលើទូកតាមមាត់ច្រាំងទន្លេត្រូវជួយសំអាតអនាម័យឲ្យបានស្អាត់។

No comments