លោកឧត្តមសេនីយ៍ទោ ចិន នី និងលោកឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ
លោកឧត្តមសេនីយ៍ទោ ចិន នី និងលោកឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងជាប្រធានការងារ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
កិច្ចប្រជុំនេះ មានការចូលរួមពី ក្រុមការងារដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៃ ក្រសួងមហាផៃ្ទ ផែនការងារនគរបាលព្រហ្មទណ្ឌ លោកអធិការ និង អធិការរង ទទួលការងារនគរបាលព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៧៕
![]() |











No comments