លោកស្រីវរសេនីយ៍ឯក ឌុក ឌីណា ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុស្តីទី បានទទួលរបបឯកសណ្ឋាននិងសម្ភារៈនគរបាលជាតិប្រចាំឆ្នាំ២០២៥ ពីនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ
លោកស្រីវរសេនីយ៍ឯក ឌុក ឌីណា ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុស្តីទី បានទទួលរបបឯកសណ្ឋាននិងសម្ភារៈនគរបាលជាតិប្រចាំឆ្នាំ២០២៥ ពីនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ━━━✥✥◈✥✥━━━━ កំពង់ឆ្នាំងៈដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអនុញ្ញាតអោយលោកស្រីវរសេនីយ៍ឯក ឌុក ឌីណា ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុស្តីទី រួមជាមួយក្រុមការងារ ទទួលរបបឯកសណ្ឋាន និងសម្ភារៈនគរបាលជាតិប្រចាំឆ្នាំ២០២៥ ពីលោកឧត្តមសេនីយ៍ត្រី វូ ឆាយ អនុប្រធាននាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៃអគ្គនាយដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។





No comments