គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី សង្កត់ធ្ងន់ថា នគរបាលយើងត្រូវបង្កើនល្បឿន ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តការងារជំនាញ

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី សង្កត់ធ្ងន់ថា នគរបាលយើងត្រូវបង្កើនល្បឿន ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តការងារជំនាញ


ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីការងារចាំបាច់ និងចំពោះមុខមួយចំនួន ដល់លោកគ្រប់ផែនជំនាញ និងអធិការនគរបាលក្រុង/ស្រុក ទាំង១០ ដូចមានរបៀបវារៈ ខាងក្រោម:


១-ផ្សព្វផ្សាយ អនុសាសន៍ដែលទទួលបានពី ឯកឧត្តម អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាលខេត្ត ។


២-ផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ។


៣-បន្ដពង្រឹងវិធានការ គ្រប់គ្រងការងារសន្តិសុខ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការធានាបាននូវសុវត្ថិភាពខ្ពស់ ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ។


៤-បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើវេនប្រចាំបញ្ជា នីមួយៗ និងត្រូវប្រមូលផ្ដុំកម្លាំង ២៤/២៤ម៉ោង ដើម្បីទ្រសភាពការណ៍ចំពោះមុខ ។


៥-បង្កើនការល្បាតចល័ត និងត្រូវអន្តរាគមន៍បន្ទាន់ រាល់សំណូមពររបស់ប្រជាពលរដ្ឋ ។


៦-បន្ដផ្ដល់សេវាសំណូមពរ និងសេវាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ។


៧-បន្ដនិរន្តរភាពការងារគ្រប់ផែនជំនាញ និងគ្រប់អធិការដ្ឋាន មិនឱ្យមានការកកស្ទះឡើយ ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា ក្រោយពីទទួលបានការណែនាំក្នុងកិច្ចប្រជុំនេះហើយ គ្រប់គណៈជំនាញ ត្រូវយកទៅអនុវត្តឱ្យទទួលបានលទ្ធផលវិជ្ជមាន ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដូចដែលធ្លាប់បានអនុវត្តនាពេលកន្លងមកនេះ ។










No comments