នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត និងភរិយា ព្រមទាំងសហការី អញ្ជើញបន្ដចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ចំនួន ០៩គ្រួសារ ស្ថិតក្នុងវត្តឧប្បុល្លគីរី ហៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានដូចជា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ទាំង០៩គ្រួសារ និងគ្រួសារ វីរកងទ័ព ដែលបានពលីនៅសមរភូមិមុខ ចំនួន ០១គ្រួសារ បន្ថែមទៀត ។
ជាមួយគ្នានេះ លោក ហេង វុទ្ធី ក៏បាននាំយកស៊ីម៉ង់ត៍ ចំនួន ២០តោន ចូលរួមជាបច្ច័យកសាង សាលាបុណ្យ នៃវត្តទួលសំបួរ ផងដែរ ។
ទន្ទឹមនឹងនេះ លោកប្រធានក្រុមការងារ បានណែនាំដល់ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការពារសន្តិសុខ និងរក្សាឱ្យបាននូវ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភៀសសឹក និងគ្រួសារកងទ័ព ដែលបានចាកចេញពីតំបន់រងគ្រោះ ដោយការវាយប្រហារឈ្លានពានរបស់យោធាថៃ មកលើកងទ័ពកម្ពុជា និងជនស៊ីវិល និងបានផ្ញើការព្រួយបារម្ភអំពីសុវត្ថិភាព និងក្ដីគោរពកោតសសើរចំពោះការលះបង់ ភាពអង់អាចក្លាហាន របស់វីរៈកងទ័ពនៅសមរភូមិមុខ ដែលបាននឹងកំពុងបំពេញបេសកកម្មពិសេស ការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជាយើង ។

No comments