លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
នៅព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្ត បានអញ្ជើញចូលរួមក្នុងចំកិច្ចប្រជុំត្រួតពិនិត្យការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ចាម ។
ដោយកិច្ចប្រជុំនេះ បានត្រួតពិនិត្យលើការអនុវត្តការងារនាពេលកន្លងមក និងត្រូវរៀបចំ ការងារសម្របសម្រួលប្រព័ន្ធទំនាក់ទំនង និងការរៀបចំរចនាសម្ព័ន្ធក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត និងក្រុង-ស្រុក ទាំង១០ ព្រមទាំងការបង្កើតក្រុមលេខា ជំនួយដល់ការងារសមាគម ក្នុងគោលបំណង និងទិសដៅ ឆ្លើយតបការងារចំពោះមុខ និងការបន្ដនិរន្តរភាពការងារឱ្យកាន់តែល្អប្រសើរ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា សមាគមខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារពាក់ព័ន្ធថ្នាក់ខេត្ត និងក្រុង-ស្រុក ទាំង១០ ផងដែរ ៕









No comments