គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ប្រចាំខែធ្នូ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ដោយ :www.meassoranews.com


ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំ នៃស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ប្រចាំខែធ្នូ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ដោយមានចូលរួម លោក លោកស្រី ស្នងការរង លោក នាយ-នាយរងការិយាល័យទទួលការងាររដ្ឋបាលសរុប លោក មេបញ្ជាការ-មេបញ្ជាការរង ទទួលការងារសេនាធិការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោក អធិការ-អធិការរង ទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៧ លោក ប្រធានអង្គភាពនគរបាលទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
















No comments