លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា មណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញសាកសួរសុខទុក្ខគ្រួសារយុទ្ធជនពលី ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
ត្បួងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា មណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញសាកសួរសុខទុក្ខគ្រួសារយុទ្ធជនពលី ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
ជាការចូលរួមរំលែកមរណទុក្ខជូនគ្រួសារសព ឯកឧត្តម វង សូត បាននាំយកនូវថវិកាសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ១លានរៀល ព្រមទាំងថវិកាឯកឧត្តមផ្ទាល់ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ៤លានរៀលទៀត សរុប៥លានរៀល អង្ករ២៥០គីឡូក្រាម និងមី៥កេស ជូនគ្រួសារសពផងដែរ។









No comments