គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ល្បែងស៊ីសងមាន់ជល់កញ្ចក់ទូរទស្សន៍ និងឡូតូ 8888 អនឡាញ គ្រប់ប្រភេទ កំពុងបើកលែងយ៉ាងអាណាធិបតេយ្យ ក្នុងដែនខណ្ឌច្បារអំពៅ ស្វាគមន៍លោកអភិបាលខណ្ឌទើបតែផ្លាស់ប្តូរមកកាន់តំណែងថ្មីៗ!

ដោយ :www.meassoranews.com


ល្បែងស៊ីសងមាន់ជល់កញ្ចក់ទូរទស្សន៍ និងឡូតូ 8888 អនឡាញ គ្រប់ប្រភេទ កំពុងបើកលែងយ៉ាងអាណាធិបតេយ្យ ក្នុងដែនខណ្ឌច្បារអំពៅ ស្វាគមន៍លោកអភិបាលខណ្ឌទើបតែផ្លាស់ប្តូរមកកាន់តំណែងថ្មីៗ!


រាជធានីភ្នំពេញ៖ ប្រភពបានរាយការណ៏នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថាៈ មានទីតាំង  ល្បែងស៊ីសងមាន់ជល់កញ្ចក់ទូរទស្សន៍ និងឡូតូ 8888 អនឡាញ គ្រប់ប្រភេទជ្រោកក្រោមហាងកាហ្វេ Café Huy Nam បណ្ដោយផ្លូវ ៣៥៧  សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។  


ប្រភពបានបន្ថែមថាទីតាំងល្បែងស៊ីសងមាន់ជល់កញ្ចក់ទូរទស្សន៍ និងឡូតូ 8888 អនឡាញ មួយកន្លែងបើកលេងបែបអនាធិបតេយ្យគ្មានខ្លាចញញើតសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ប្រហែលជាមានខ្នងក្រាសហើយមើលទៅដោយមិនដែលឃើញមានសមត្ថកិច្ចខាងណាចុះបង្ក្រាបឡើយ ទោះបីកន្លងមកមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ។  


សូមរំលឹកផងដែរថាៈ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារទទួលព័ត៌មានទាន់ហេតុការណ៍( HOTLINE ) ជនបរទស ។ 


ឯកឧត្តម ក៏បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង គឺមិនអាចដកថយនោះឡើយ និងក៏បានបន្តជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន  ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ផងដែរ ។


មហាជនមានចម្ងល់ថា តើហេតុអ្វីបានជាសមត្ថកិច្ចជំនាញនគរបាលខណ្ឌច្បារអំពៅ រក្សាភាពស្ងៀមស្ងាត់ក្នុងការបង្ក្រាបមាន់ជល់កញ្ចក់ទូរទស្សន៍និងឡូតូ 8888 អនឡាញ គ្រប់ប្រភេទជ្រោកក្រោមហាងកាហ្វេ Café Huy Nam បណ្ដោយផ្លូវ ៣៥៧  សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងមូលដ្ឋានរបស់ខ្លួនដូច្នោះទៅវិញ? ។ 


មហាជនបានសំណូមពរតាមរយៈអង្គភាពសារព័ត៌មានយើងសូមជម្រាបជូនលោកវរសេនីយ៌ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ជាពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ដែលទើបតែផ្លាស់មកកាន់ជាអភិបាលខណ្ឌ មេត្តាប្រើកណ្តាប់ដៃដែកចាត់កម្លាំងបង្រ្កាបល្បែងស៊ីសងដែលមានទីតាំងខាងលើ និងមានទីតាំងផ្សេងៗទៀតក្នុងទឹកដីនៃខណ្ឌច្បារអំពៅ ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋានផងទាន !៕


No comments