គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃសុក្រទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យ ប្រធានអង្គភាពនគរបាលទេសចរណ៍ លោកមេបញ្ជាការវរសេនាតូចការពារគោក ទាំង០២ លោកអធិការនគរបាលក្រុង-ស្រុកទាំង០៧ នាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១៦ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦៤  សរុបរួម ១៧៥នាក់។


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានល្អប្រសើរ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទមានការថយចុះ ពិសេសបទល្មើសព្រហ្មទណ្ឌ។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំបន្ថែម និងដាក់ចេញនូវផែនការ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដោយត្រូវបន្តជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែសកម្ម និងជាពិសេសផងដែលត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យកាន់តែមានប្រសិទ្ធភាព។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រកាស និងណែនាំដល់ក្រុមការងារប្រឆាំងកាតឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្រុមទទួលព័ត៌មានទាន់ហេតុការណ៍ជាមួយជនបរទេស របស់ស្នងការដ្ឋាន ឲ្យពង្រឹងសមត្ថភាព ទាំងចំណេះ និងជំនាញ រួមនឹងការរក្សាបានវិន័យ ក្រមសីលធម៌វីជ្ជាជីវៈ មន្ត្រីនគរបាលជាតិផងដែរ។


ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕












No comments