លោក ហេង វុទ្ធី បានណែនាំឱ្យក្រុមការងារ បន្ដពង្រឹងការផ្ដល់សេវាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័សបំផុត
លោក ហេង វុទ្ធី បានណែនាំឱ្យក្រុមការងារ បន្ដពង្រឹងការផ្ដល់សេវាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័សបំផុត
នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ប្រចាំវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ដ ។
ក្នុងកិច្ចប្រជុំបូកសរុបនេះ លោក ហេង វុទ្ធី ក៏បានណែនាំដល់ក្រុមការងារ ឱ្យបន្កការខិតខំយកចិត្តទុកក្នុងការធ្វើបច្ចុប្បន្នភាព ការគ្រប់គ្រងតាមប្រព័ន្ធ IT ការចុះជួបសាកសួរសុខទុក្ខ និងពិនិត្យលើជីវភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងត្រូវបន្ដជម្រុញការដោះស្រាយ រាល់ការលំបាករបស់បងប្អូន ឱ្យបានឆាប់រហ័សបំផុត ។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ប្រធានក្រុមការងារ ក៏បានឧបត្ថម្ភនូវ ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់សមាជិកគណបក្សដែលជួបការលំបាក ចំនួន១០គ្រួសារ និងសមាជិកសមាជិកាអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ព្រមទាំងឧបត្ថម្ភលើការចំណាយ ទិញឧបករណ៍សម្ភារៈមួយចំនួន សម្រាប់បម្រើឱ្យការងាររដ្ឋបាលក្នុងសាលាឃុំទួលសំបួរ ដើម្បីឆ្លើយតបរាល់ការបម្រើសេវាសំណូមពរឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។















No comments