គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំអោយនគរបាលយើង ត្រូវបន្ដបង្កើនសកម្មភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបជាមួយនឹងលទ្ធផលតាមការគ្រោងទុក

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំអោយនគរបាលយើង ត្រូវបន្ដបង្កើនសកម្មភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបជាមួយនឹងលទ្ធផលតាមការគ្រោងទុក


ប្រសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ នារសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។


ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្សព្វផ្សាយនូវ សភាពការណ៍ថ្មីៗ និងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងកិច្ចការពារ រក្សាសុវត្ថិភាព និងសន្តិសុខសង្គមជាតិ ។ 


ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំបន្ថែមឱ្យគ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដបង្កើនសកម្មភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបជាមួយនឹងលទ្ធផលតាមការគ្រោងទុក ។


ជាមួយគ្នានេះ ក៏ត្រូវខិតខំបន្ដពង្រឹងវិធានការ បង្ការទប់ស្កាត់គ្រប់សកម្មភាពបទល្មើស និងក្មេងទំនើង ព្រមទាំងបន្ដបំផុសការចូលរួម អនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យបានផុលផុសតាមនៅមូលដ្ឋាន ជឮឃុំ/សង្កាត់ ទាំង១០៩ ។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ-អធិការរងនគរបាល ក្រុង/ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ឃុំ/សង្កាត់ ផងដែរ ៕













No comments