គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ ដឹកនាំពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែតុលា និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ ដឹកនាំពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែតុលា និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ


#ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅ នៅសាលប្រជុំសេនាធិការ នៃស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែតុលា និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនរបាលក្រុង-ស្រុក ទាំង៧ អធិការរង  និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ល្បាតចល័ត ធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ  គ្រឿងញៀន បង្ការទប់ស្កាត់ក្មេងទំនើង បទល្មើសផ្សេងៗ (scam online) នៅតាមបន្ទាត់ព្រំដែន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំង បន្តការផ្សព្វផ្សាយបន្ថែមច្បាប់ពាក់ព័ន្ធ បង្ការទប់ស្កាត់ការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យ #ត្រៀមកម្លាំងជួយអន្តរាគមន៍ គ្រោះមហន្តរាយនានា និង ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ នៅតាមទីប្រជុំជន ប្រមុខថ្នាក់ដឹកនាំបងប្អូនប្រជាពលរដ្ឋ កន្លងទៅ បានយ៉ាងល្អប្រសើរ ។

លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ប្រចាំខែតុលា សេចក្តីណែនាំលេខ ០៧៤សណន របស់ ក្រសួងមហាផ្ទៃ ស្ដីអំពី ការផ្សព្វផ្សាយព័ត៌មាន សន្តិសុខសណ្ដាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចនិងក្របខណ្ឌក្រសួងមហាផ្ទៃ។ និង បទបញ្ជា លេខ ០២បប របស់ រាជរដ្ឋាភិបាលកម្ពុជា ស្ដីអំពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល  ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក្ខ ឧបករណ៍អេឡិចត្រូនិច និង សារធាតុគីមី សម្រាប់ជក់ និង ស៊ីស្យា ។

លោកឧត្តមសេនីយ៍ស្នងការ បានឲ្យ លោកស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ លោកស្នងការរង ទទួលជួយដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍ ឡើងធ្វើបទបង្ហាញការងារគតិយុត្ត និង អំពីសំណូមពរមួយចំនួននៅតាមមូលដ្ឋាន ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ស្នងការ បាន បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងបានដាក់ផែនការទិសដៅ ចំនួន ៦ចំណុចធំៗ ឲ្យមន្ត្រីចំណុះ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រៀមរៀបចំផែនការការពារ ប្រមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ  ៕











No comments