គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកឧបត្ថម្ភដល់មន្ត្រីនគរបាលជាតិ និងនិវត្តន៍ជន ដែលមានជីវិតក្រលំបាក នៅក្នុងស្រុកស្ទឹងត្រង់

ដោយ :www.meassoranews.com


អំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកឧបត្ថម្ភដល់មន្ត្រីនគរបាលជាតិ និងនិវត្តន៍ជន ដែលមានជីវិតក្រលំបាក នៅក្នុងស្រុកស្ទឹងត្រង់


អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក បន្ដចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន សរុបចំនួន១៣នាក់ ក្នុងស្រុកស្ទឹងត្រង់ ដែលមានជីវភាពក្រលំបាក នៅមុនឱកាសពិធីបុណ្យ កាន់បិណ្ឌ- ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។


ក្នុងពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់មន្រ្តីនគរបាលជាតិ និងនិវត្តន៍ជន នូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផងដែរ ។


ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ថា ថ្ងៃនេះជាស្រុកទី៣ហើយ នៃការចុះសាកសួរទុក្ខកងកម្លាំងនគរបាលជាតិ និងនិវត្តន៍ជន ដែលមានជីវភាពលំបាក ហើយនិងបន្ដចុះតាមបណ្ដាក្រុង-ស្រុក ជាបន្តបន្ទាប់ ដែលកន្លងមក ធ្លាប់បានចុះសួរសុខទុក្ខជាប់ជាប្រចាំ ។


ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើសុំឱ្យកងកម្លាំងនគរបាល និងនិវត្តន៍ បន្ដតាមដាន និងថែទាំសុខភាពឱ្យបានល្អ ព្រមទាំងជួយបំផុសការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណងរក្សាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខ្លួន ផងដែរ ៕














No comments