ករណីលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ នៅតំបន់រដ្ឋបាលខេត្ត ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លំាងស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្វើការបង្ក្រាបបានចំនួន៣នាក់
ករណីលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ នៅតំបន់រដ្ឋបាលខេត្ត ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លំាងស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្វើការបង្ក្រាបបានចំនួន៣នាក់
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះដល់កន្លែងកើតហេតុតាមការរាយការណ៍ និងបណ្តឹងពីប្រជាពលរដ្ឋ ថាមានករណីលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ នៅតំបន់រដ្ឋបាលខេត្ត ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៣-២៦-២៧-៣០ ខែសីហា ឆ្នាំ២០២៥ ។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រឡប់ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតរសៀលនាថ្ងៃដដែលសមត្ថកិច្ចកំណត់បានមុខសញ្ញាដែលបានធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីការសាកសួរ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ នៅតំបន់រដ្ឋបាលខេត្ត ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៣-២៦-២៧-៣០ ខែសីហា ឆ្នាំ២០២៥ មានដូចជា ខ្សែភ្លើង គ្រោងទ្វារដែក ដែក និងសម្ភារមួយចំនួនទៀត រួចយកទៅលក់នៅកន្លែងទិញអេតចាយមួយកន្លែង។ ចំណែកបក្សពួកចំនួន ៦ផ្សេងទៀតបានរត់គេចខ្លួនអស់។ ចំពោះជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯបក្សពួកសេសសល់ នគរបាលនឹងបន្តស្រាវជ្រាវស្វែងរកបន្តទៀតផងដែរ។







No comments