តំណាងលោកឧត្តមសេនីយ៍ទោ ចិន នី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ២,១៥០,០០០ រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការ ប្រគល់ជូនលោកស្រី អាន រត់ធី !
តំណាងលោកឧត្តមសេនីយ៍ទោ ចិន នី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ២,១៥០,០០០ រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការ ប្រគល់ជូនលោកស្រី អាន រត់ធី !
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា (ស.ម.ន) ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ព្រមទាំងសហការី ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ហ៊ាង តារ៉ាវុឌ្ឍ មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាខ្នុរ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ២,១៥០,០០០ រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកស្រី អាន រត់ធី ត្រូវជាប្រពន្ធ នៃសព នៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ លោកវរសេនីយ៍ឯក សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្ដីអាឡោះអាល័យ និងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ហ៊ាង តារ៉ាវុឌ្ឍ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕








No comments