គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

សកម្មភាព នៃការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

ដោយ :www.meassoranews.com


សកម្មភាព នៃការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម


ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យមានការយកចិត្តទុក្ខដាក់ខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅវេលាម៉ោង១៩:២០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ វេនប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលព័ត៌មានថាមានករណីអគ្គិភ័យបានឆាប់ឆេះអាគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋានវីអេក នៅតាមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។


ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងដោយផ្ទាល់ និងបញ្ជាឱ្យកម្លាំងជំនាញ យករថយន្តអគ្គីភ័យ ចំនួន៥គ្រឿង ចេញជួយអន្តរាគមន៍សង្គ្រោះជាបន្ទាន់ ។


កងកម្លាំងនគរបាល បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍សង្រ្គោះ និងគ្រប់គ្រងស្ថានការណ៍ បាន១០០ភាគរយ មិនបណ្ដោយឱ្យឆាប់ឆេះរីករាលដាលបន្តទៀត នៅវេលាម៉ោង ២១:៥០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង និងអស់ទឹក ចំនួន ២១សុឺទែន ។ 


សូមបញ្ជាក់ថា អគ្គិភ័យឆាប់ឆេះនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គសនី ធ្វើឱ្យខូចខាត អាគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋានវីអេក ១ខ្នង តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈឡើយ ។ បច្ចុប្បន្នជំនាញកំពុងសិក្សាវាយតម្លៃ អំពីទំហំនៃការខូចខាតលម្អិត ។


ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការពិនិត្យមើលឡើងវិញចំពោះ ការរៀបចំបណ្ដាញអគ្គីសនីនៅតាមផ្ទះ តាមអាគារ ភោជនីយដ្ឋាន និងនៅបន្ទប់ស្នាក់នៅជាដើម ត្រូវរៀបចំតាមលក្ខណៈបច្ចេកទេសក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងកុំឱ្យកើតឡើងនៅហានិភ័យណាមួយ ជាយថាហេតុ ។


សូមរាយការណ៍ ឬផ្ដល់ព័ត៌មានបន្ទាន់គ្រប់ហេតុការណ៍កើតឡើតក្នុងភូមិសាស្រ្តខេត្តកំពង់ចាម តាមរយៈលេខទូរស័ព្ទ 097 778 0003 ៕


សូមអរគុណ!












No comments