លោក ហាក់ ហុក និងភរិយា លោក សាយ សុីយ៉ូត និងភរិយា អាជីវករក្រុងសិរីសោភ័ណ បានឧបត្ថម្ភ អង្ករចំនួន ២តោន និងសាច់ក្រកចំនួ ៦០គីឡូ ដល់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
លោក ហាក់ ហុក និងភរិយា លោក សាយ សុីយ៉ូត និងភរិយា អាជីវករក្រុងសិរីសោភ័ណ បានឧបត្ថម្ភ អង្ករចំនួន ២តោន និងសាច់ក្រកចំនួ ៦០គីឡូ ដល់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ លោក ហាក់ ហុក និងភរិយា លោក សាយ សុីយ៉ូត និងភរិយា អាជីវករក្រុងសិរីសោភ័ណ បានឧបត្ថម្ភ អង្ករចំនួន ២តោន និងសាច់ក្រកចំនួ ៦០គីឡូ មកឧបត្ថម្ភដល់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក ហាក់ ហុក និងភរិយា លោក សាយ សុីយ៉ូត និងភរិយា អាជីវករក្រុងសិរីសោភ័ណ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់បរិភោគ និងប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសការងារក្នុងសង្គម ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជូនពរដល់ លោក ហាក់ ហុក និងភរិយា លោក សាយ សុីយ៉ូត និងភរិយា និងក្រុមគ្រួសាររកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕











No comments