គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ ចុះបង្រ្កាបទីតាំងជល់មាន់លួចលាក់លេងមួយកន្លែងនៅស្រុកពញ្ញាក្រែក

ដោយ :www.meassoranews.com


កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ ចុះបង្រ្កាបទីតាំងជល់មាន់លួចលាក់លេងមួយកន្លែងនៅស្រុកពញ្ញាក្រែក


ត្បួងឃ្មុំ ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការបញ្ជផា្ទស់ពីលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការដ្ឋាននគរបាលស្រុកពញាក្រែក បានអោយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកក់ ដឹកនាំកម្លាំងបានចុះបង្រ្កាបភ្លាមនៅទីតំាងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្ថិតនៅភូមិត្រពាំងស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពេលដែលកម្លាំងសមត្ថកិច្ចយើង បានចុះស្រាវជ្រាវ រកទីតាំងលួចលេងល្បែងស៊ីសងជល់មាន់ ខាងលើពេលទៅដល់ក៏ប្រទះឃើញ កន្លែង លួចលេងល្បែងជល់មាន់ (ទីតាំងចាស់)ពុំមានអ្នកលេងល្បែងទេ សមត្ថកិច្ចយើង បានរុះរើដុតកំទេចចោលនៅទីនោះតែម្តង។ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ តាមដាន បន្តទៀត

No comments