គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

នៅថ្ងៃទី៩ ខែសីហា មានពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៧៣នាក់ នគរបាលប្រើប្រាស់រថយន្ត១៥គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់តាមបណ្តាខេត្ត

ដោយ :www.meassoranews.com


នៅថ្ងៃទី៩ ខែសីហា មានពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៧៣នាក់ នគរបាលប្រើប្រាស់រថយន្ត១៥គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់តាមបណ្តាខេត្ត

==========

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។


ជាលទ្ធផល នៅថ្ងៃសៅរ៍នេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន១៧៣ នាក់ ស្រី៧៩នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត១៥គ្រឿង ស្មើនឹង១៥ លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន២ រួមមាន: ខេត្តបន្ទាយមានជ័យ១៦៤នាក់ ស្រី៧៤ និង ខេត្តកំពង់ចាម ០៩នាក់ ស្រី៥នាក់៕


















No comments