គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចុះបង្ក្រាបទីតំាងមាន់ជល់មួយកន្លែង និងបានឃាត់ខ្លួនមនុស្សចំនួយ៦ម្នាក់និងសម្ភារៈមួយចំនួនទៀតបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ដោយ :www.meassoranews.com


កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចុះបង្ក្រាបទីតំាងមាន់ជល់មួយកន្លែង និងបានឃាត់ខ្លួនមនុស្សចំនួយ៦ម្នាក់និងសម្ភារៈមួយចំនួនទៀតបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។

តាកែវ កាលពីថ្ងៃសៅរ៍ ១៥កេីត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ដីមួយកន្លែងនៅចំណុចធាតុត្រពាំងស្រង៉ែ ស្ថិតក្នុងភូមិត្រពាំងស្រង៉ែ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាលេងល្បែងស៊ីសងជល់មាន់ដីបានចំនួន 0៦នាក់មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ប៉ាក់ សារ៉ាត់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអង្គតាងឹល ឃុំគុស ស្រុកត្រាំកក់,២.ឈ្មោះ ឡុង សៅ ភេទប្រុស អាយុ ៦៨ឆ្នាំ មមានទីលំនៅភូមិត្រពាំងត្រគៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់,៣.ឈ្មោះ ស្រ៊ី ថា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់,៤.ឈ្មោះ វ៉ា សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់កែប ក្រុងកែប ,៥.ឈ្មោះ ជេន គា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ និង៦.ឈ្មោះ អែម ធា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ជាមួយគ្នានោះសមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាងរួមមាន:
- មាន់ជល់ចំនួន ០៥ក្បាល (ងាប់ចំនួន0២ក្បាល) (រស់ចំនួន០៣ក្បាល)។
- ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួ០១គ្រឿង
- ខ្សែសម្រាប់ព័ទ្ធសង្វៀនចំនួន០១ដុំ
- ស្គុតសម្រាប់រំផ្លែមាន់ចំនួន០៤ដុំ
- កន្ត្រកដាក់មាន់ចំនួន១០
- ម៉ូតូចំនួន ១៦គ្រឿង
- ទូរសព្ទដៃចំនួន០៣គ្រឿង

ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងបានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលេី រួមនិងវត្ថុតាងមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។

No comments