គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

នៅថ្ងៃទី៧ ខែសីហា មានពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន៣០៣នាក់ នគរបាលប្រើប្រាស់រថយន្ត១៦គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់តាមបណ្តាខេត្ត

ដោយ :www.meassoranews.com


នៅថ្ងៃទី៧ ខែសីហា មានពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន៣០៣នាក់ នគរបាលប្រើប្រាស់រថយន្ត១៦គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់តាមបណ្តាខេត្ត

==========

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។


ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៣០៣ នាក់ ស្រី១៣៦នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត១៦គ្រឿង ស្មើនឹង២០ លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន៤ រួមមាន: ខេត្តបន្ទាយមានជ័យ២៨៧នាក់ ស្រី១៣១, ខេត្តសៀមរាប ៣នាក់ប្រុស, ខេត្តបាត់ដំបង ០២នាក់ ស្រី០១នាក់, ខេត្តត្បូងឃ្មុំ ១១នាក់ ស្រី០៤នាក់៕













No comments