ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំប្រជុំជួរ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងត្រួតពិនិត្យកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកយកនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងវិន័យកងកម្លាំងនគរបាលជាតិ ណែនាំដល់គ្រប់កងកម្លាំង ត្រូវយកទៅអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំការប្រជុំជួរត្រួតពិនិត្យកម្លាំងជារៀងរាល់ព្រឹកថ្ងៃចន្ទ និងការរំលឹកលំហាត់របៀប ជារៀងរាល់រសៀលថ្ងៃសុក្រ ដើម្បីពង្រឹងនូវវិន័យកងកម្លាំង និងការគ្រប់គ្រងកម្លាំង ឱ្យបានល្អប្រសើរ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗ និងដាក់ចេញបទបញ្ជា ឱ្យគ្រប់កងកម្លាំងទាំងអស់ បន្ដការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចការពារ បូរណភាពទឹកដី នៃប្រទេសកម្ពុជា និងការចូលរួមថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូល ៕

No comments