គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងជួយដឹកជញ្ជូនទៅស្រុកកំណើត

ដោយ :www.meassoranews.com


កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងជួយដឹកជញ្ជូនទៅស្រុកកំណើត

==========

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤.២៥ ខែមិថុនា ឆ្នាំ២០២៥ បានចាត់បញ្ជូនកម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់ ឯកឧត្តម អ៊ុំ រាត្រី បានចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកស្រុកកំណើត នៅច្រកអន្តរជាតិប៉ោយប៉ែតក្រោយពីអាជ្ញាធរថៃបិទច្រកព្រំដែន។


កម្លាំងនគរបាលយើង បានចុះជួយការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ, ជួយជញ្ជូនសម្ភារៈរបស់របរ , និងដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ស្រុកកំណើត  ខ្លះនៅខេត្តពោធិសាត់,ខេត្តព្រៃវែង,ខេត្តក្រចេះ

,រាជធានីភ្នំពេញ,ខេត្តកែប,ខេត្តបាត់ដំបង, ខេត្តកំពង់ធំ, កំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ និងខេត្តសៀមរាប៕
























No comments