គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក សូ សំសុីនីត អាជីវករក្រុងភ្នំពេញ បាន​ឧបត្ថម្ភ​ ទឹកសុទ្ធចំនួន១០០កេស មី ចំនួន៥០កេសនិងថវិកាចំនួន២លានរៀល ដល់ស្នង​ការរដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

ដោយ :www.meassoranews.com


លោក សូ សំសុីនីត អាជីវករក្រុងភ្នំពេញ បាន​ឧបត្ថម្ភ​ ទឹកសុទ្ធចំនួន១០០កេស មី ចំនួន៥០កេសនិងថវិកាចំនួន២លានរៀល ដល់ស្នង​ការរដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

==========

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សូ សំសុីនីត អាជីវករក្រុងភ្នំពេញ បាន​នាំយក​ ទឹកសុទ្ធចំនួន១០០កេស មី ចំនួន៥០កេសនិងថវិកាចំនួន២លានរៀល (ពីរលានរៀល) មកឧបត្ថម្ភដល់ស្នង​ការរដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។


ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌតំណាងឱ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក សូ សំសុីនីត និងក្រុមគ្រួសារ ដែល​បាន​ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់បរិភោគ និងប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសការងារក្នុងសង្គម ។


លោកឧត្តម​សេនីយ៍​ត្រី នូ ជីវ័ន្ត បានជូនពរដល់​  ​លោក សូ សំសុីនីត និងក្រុមគ្រួសាររកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕





No comments