បង្ក្រាបល្បែងស៊ីសង (លេងបៀ)មួយកន្លែងនៅស្រុកត្បូងឃ្មុំ ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់យកមកអប់រំ រួចអោយត្រលប់ទៅផ្ទះវិញ
បង្ក្រាបល្បែងស៊ីសង (លេងបៀ)មួយកន្លែងនៅស្រុកត្បូងឃ្មុំ ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់យកមកអប់រំ រួចអោយត្រលប់ទៅផ្ទះវិញ
#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៦ និង០០ នាទីកំលាំងប៉ុស្តិ៍់នគរបាលរដ្ឋបាលជប់ បានសហការជាមួយកម្លាំងជំនាញ នៃ អធិការនគរបាលស្រុកត្បូងឃ្មុំ ចុះបង្ត្រាប.កន្លែងលូចលែងល្បែងស៊ីសង បៀរស៊ីគូរថៃ មួយកន្លែងនៅចំណុចដី ក្រុមហ៊ុនចំការកៅស៊ូជប់ ដែលស្ថិតនៅភូមិ០៤.០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
នៅពេលកំលាំងយើងបានចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញមនុស្សចំនួនមួយក្រុម មានគ្នាប្រហែល០៥ ទៅ ០៦ នាក់ កំពង់តែលួចលែងល្បែងស៊ីសងខុសច្បាប់ នូវពេលនោះក្រុមញៀនល្បែងទាំងនោះ បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចយើងខ្ញុំ ឃាត់ខ្លួនបានចំនួន០២ នាក់ (ស្រី០១នាក់)៖
១_ឈ្មោះ ឡ គ.ស ភេទប្រុស អាយុ៤១ ឆ្នាំរស់នៅភូមិជប់ទី២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ។
២_ឈ្មោះ អ ស.ន ភេទស្រី អាយុ៣២ ឆ្នាំរស់នៅភូមិ០៤.០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
វត្ថុតាងមានដូចខាងក្រោម៖
១.បៀរចំនួន ១ហ៊ូ ២.ហាន់តោចំនួន១
បច្ចុប្បន្ន: យើងបានធ្វើកិច្ចសន្យាអប់រំ អោយត្រឡប់ទៅមូលដ្ឋានវិញ ៕
No comments