គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្ដ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ដោយ :www.meassoranews.com


ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្ដ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម


ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។


ក្នុងពិធីដ៏សំខាន់នាពេលនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានគោរពរាយការណ៍ជូន ឯកឧត្តម គណៈអធិបតី និងអង្គពិធីទាំងមូល ស្ដីអំពីលទ្ធផលដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំនេះ ជាបេសកកម្មពិសេសមួយ ក្រោមប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមភារកិច្ច ដែលក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តប្រគល់ជូន ។ តាមរយៈការដាក់ចេញ នូវវិធានការបង្ការ បង្ក្រាបបទល្មើស ក៏ដូចជាជម្រុញ ការអនុវត្តគោល នយោបាយ “ភូមិឃុំ-សង្កាត់មានសុវត្ថិភាព” បានធ្វើឲ្យគ្រប់បទល្មើស មានការថយចុះ មិនតែប៉ុណ្ណោះបទល្មើសដែលកើតហើយនោះ ក៏សមត្ថកិច្ចបង្ក្រាបបាន ដែលជាលទ្ធផលល្អប្រសើរ ពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានកំណត់ ទិសដៅជាក់លាក់ ដើម្បីបន្ត និរន្តរភាព នាឆ្នាំខាងមុខទៀត ។


ទន្ទឹមនឹងនេះ ជំនួសមុខឱ្យកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងអស់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ រួមគ្នាការពារ សុខសន្តិភាពសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រៀមលក្ខណៈសម្បត្តិជានិច្ច ក្នុងការរក្សាសន្តិភាពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីប្រយុទ្ធប្រឆាំងពួកចោរសៀមឈ្លានពាន និងក្រុមជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រទេសកម្ពុជា ។


ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គស្នងការរង ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់គាំទ្រដល់សកម្មភាព របស់កងកម្លាំង ក្នុងការបំពេញបេសកកម្មក្នុងអង្គភាព ផងដែរ ។




















No comments