លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅបន្ដ ឆ្នាំ២០២៦ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅបន្ដ ឆ្នាំ២០២៦ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំ ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។
ពិធីនេះ ប្រព្រឹត្តទៅ ចំនួន០២ថ្ងៃ ក្រោមការដឹកនាំរៀបចំ ដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក្នុងនោះបានលើកយក បទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូម តាមគ្រប់ផែនជំនាញ មកបំពេញជាធាតុចូល ផ្អែកតាមការសិក្សាវាយតម្លៃ ក្នុងការអនុវត្តការងារ រយៈពេលមួយឆ្នាំកន្លងមកនេះ ដើម្បីដាក់ចេញនូវទិសដៅបន្ដ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ជាមួយគ្នានេះ ក៏មានរៀបចំការដាក់បង្ហាញ នូវសមិទ្ធផលនានារបស់គ្រប់ផែនជំនាញ រហូតដល់ថ្នាក់មូលដ្ឋាន ក្នុងគោលបំណងបង្ហាញអំពីស្នាដៃ និងវឌ្ឍនភាព គ្រប់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានរួមគ្នាខិតខំកសាង រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ និងជាទីមោទនភាពក្រៃលែង នាពេលនេះ ៕














No comments