ទីតាំងសំណង់រឹងចូលក្នុងទន្លេរបស់ឧកញ៉ាម្នាក់ នៅក្រុងសំពៅពូនសង្ស័យអត់មានច្បាប់
ទីតាំងសំណង់រឹងចូលទន្លេរបស់ឧកញ៉ាម្នាក់នៅក្រុងសំពៅពូនសង្ស័យអត់មានច្បាប់
ខេត្តកណ្តាល: សំណង់រឹងចូលទន្លេរបស់ឧកញ៉ាស្ថិតនៅ សង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលកំពុងបើកការសាងសង់យ៉ាងពេញទំហឹង ចូលក្នុងទន្លេប្រហែលប្រវែង ១០០ម៉ត្រ តើម្ចាស់សំណង់ បុកគ្រិះ សាងសង់សំណង់ ដែលមានទីតាំងខាងលើ តើអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ នៅក្នុងខណ: បុគ្គលខាងលើ រំលោភ បំពាន សម្បត្តិរបស់រដ្ឋ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើសង្ឃឹមថា លោកអេង សុចិត្រអភិបាលក្រុងសំពៅពូន ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាព ក្រុងសំពៅពូន គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានធ្វើសំណង់រឹងចូលច្រាំងទន្លេដែលជាសម្បត្តិរបស់រដ្ឋ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថាលោកអេង សុចិត្រ ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ការធ្វើសំណង់រឹងចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង ខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាល និងជាគណៈបញ្ជាការជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
ជុំវិញនិងករណីខាងលើអង្គភាពអ្នកសារព័ត៌មានយើងបានcallសម្ភាសន៍លោកអេង សុចិត្រ អភិបាលក្រុងសំពៅពូន ដោយលោកបញ្ជាក់ថាការសាង់សង់សំណង់រឹងចូលទន្លេ គឺមានច្បាប់
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

No comments