លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !
លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងលោកលោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមិត្តជួយមិត្ត មួយចំនួន ទឹកបរិសុទ្ធ ០២កេស ទឹកក្រូច ០១កេស និង មីចំនួន ០២កេស ប្រគល់ជូនលោកអនុសេនីយ៍ឯក ស៊ាង សុខឡា នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនដូង៧ដើម នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ ដែលកំពុងសម្រាកព្យាបាលជំងឺទឹកដក់ក្នុងសួត នៅគេហដ្ឋាន ភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕
No comments