ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយគ្រួសារមន្រ្តីនគរបាលជាតិ ដែលទទួលមរណភាព នាពេលកន្លងមកថ្មីៗនេះ ចំនួន ៦គ្រួសារ ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រគល់នូវប្រាក់ឧបត្ថម្ភ គោលនយោបាយជូនទាំង៦គ្រួសា និងបាននាំយកប្រសាសន៍ផ្ដាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលជាសាររំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារ នៃសព ផងដែរ ៕
No comments