គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

សមត្ថកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាវាយគ្នាលើផ្លូវជាតិលេខ៧

ដោយ :www.meassoranews.com


សមត្ថកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាវាយគ្នាលើផ្លូវជាតិលេខ៧


(ខេត្តត្បូងឃ្មុំ) ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដែលកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៧ ក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។


ករណីនេះបានចាប់ផ្ដើមល្បីរន្ទឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ "បង ចែ" បានបង្ហោះវីដេអូឃ្លីបរយៈពេល ១១វិនាទី បង្ហាញពីសកម្មភាពយុវជនប្រមាណ ១០នាក់ វាយប្រហារគ្នាទៅវិញទៅមកដោយប្រើមួកសុវត្ថិភាព។ ភ្លាមៗនោះ ឪពុករបស់ជនរងគ្រោះឈ្មោះ ប្រេស ឡឹម អាយុ ៤៥ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ បានដាក់ពាក្យបណ្ដឹងថា កូនប្រុសរបស់គាត់ឈ្មោះ ដេត ម៉េងលាង អាយុ ១៦ឆ្នាំ ត្រូវបានក្រុមយុវជនទាំងនោះវាយបណ្ដាលឲ្យរងរបួសក្បាល និងកញ្ចឹងក។


ក្រោយទទួលបានបណ្ដឹង និងព័ត៌មានពីបណ្ដាញសង្គម កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖


 -ឈ្មោះ នាត ណារ៉េត ភេទប្រុស ឆ្នាំកំណើត ២០០៨

 -ឈ្មោះ រ៉េន រ៉ូ ភេទប្រុស ឆ្នាំកំណើត ២០០៩

 -ឈ្មោះ ម៉ុន សុភី ភេទប្រុស ឆ្នាំកំណើត ២០០៨

ជនសង្ស័យទាំងបីនាក់នេះ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ឆ្នាំ២០២៥ ផងដែរ។


ក្រោយការសាកសួរ ជនសង្ស័យទាំងបីនាក់បានសារភាពថា ពួកគេពិតជាបានចូលរួមក្នុងអំពើហិង្សានោះមែន។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





No comments