លទ្ធផលថ្ងៃនេះ អាចវាយតម្លៃខ្ពស់អំពីការខិតខំអនុវត្តបំពេញតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយើង
លទ្ធផលថ្ងៃនេះ អាចវាយតម្លៃខ្ពស់អំពីការខិតខំអនុវត្តបំពេញតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយើង
ប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល សហគមន៍ប្រចាំខែកញ្ញា, លទ្ធផលប្រចាំ៩ខែ, លទ្ធផលនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងលើកទិសដៅអនុវត្តការងារបន្ដ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ តាមរបៀបវារៈដូចខាងក្រោម:
១-លើកយកបទពិសោធន៍ ការអនុវត្តការងារ ប្រចាំខែ ប្រចាំ៩ខែ និងទិសដៅបន្ដ
២-លទ្ធផល កិច្ចការពារ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
៣-លទ្ធផល នៃការអនុវត្តវិធានការងារជំនាញលើគ្រប់បទល្មើស ដូចជាការងារ ព្រហ្មទណ្ឌ, គ្រឿងញៀន, ជួញដូរមនុស្ស, ចរាចរណ៍ផ្លូវគោក និងបទល្មើសសេដ្ឋកិច្ច
៤-ការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព
៥-លទ្ធផល នៃការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ និងបងប្អូនពលករ
៦-ការអនុវត្តការងារ Hotline ជាមួយជនបរទេស
៧-ផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ
៨-ការតៀមលក្ខណៈ ក្នុងផែនការ ការពារ ក្នុងពិធីផ្សេងៗ
៩-បន្ដពង្រឹងការគោរពវិន័យកងកម្លាំងនគរបាលជាតិ និងកត្តាសាមគ្គីភាពផ្ទៃក្នុង ។
ជាមួយនឹងលទ្ធផលដែលទទួលបានក្នុងការអនុវត្តការបំពេញតាម តួនាទី ភារកិច្ចរបស់នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាពេលនេះ លោកឧត្តមសេនីយ៍ស្នងការ បានលើកការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងអនុវត្តវិធានការកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ ដែលអាចឆ្លុះបញ្ចាំងអំពីសកម្មភាពយ៉ាងសកម្ម គ្រប់ផែនការងារជំនាញ រហូតដល់ថ្នាក់មូលដ្ឋាន ៕


















No comments