លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមិត្តជួយមិត្ត ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកលំហែមាតុភាព
លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមិត្តជួយមិត្ត ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកលំហែមាតុភាព
#ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី គ្រុយ សេងហុង ស្នង រង ទទួលផែនការងារភស្តុភារ បានចាត់ លោកវរសេនីយ៍ឯក វ៉ា រ៉ា នាយការិយាល័យភស្តុភារ និង លោកវរសេនីយ៍ទោ វ៉ាន់ ណាក្រូ នាយការិយាល័យសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ព្រមទាំងសហការី ចំណុះផែន ចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងបាននាំយកថវិកាមិត្តជួយមិត្ត ភេសជ្ជៈ និងសម្ភារៈ មួយចំនួន ដែលបានមកពីគៀងគររបស់ លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក ទឹម សុវណ្ណលីដា នាយរងការិយាល័យសុខាភិបាល កំពុងសម្រាកលំហែមាតុភាព នៅគេហដ្ឋាន ភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕
No comments