លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកប្រសាសន៍ផ្ដាំផ្ញើ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ចែកជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកកោះសូទិន និងនិវត្តន៍ជន
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បន្ដនាំយកប្រសាសន៍ផ្ដាំផ្ញើ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ចែកជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកកោះសូទិន និងនិវត្តន៍ជន
នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីលោក លឿង រ៉ាម៉ូ អភិបាលរងស្រុកកោះសូទិន តំណាងលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន និងជាប្រធានកិត្តិយសស្រុក បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋានគបាលស្រុកកោះសូទិន និងនិវត្តន៍ជន ចំនួន ១៣នាក់ ដែលជួបការលំបាក ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួន ដល់កងកម្លាំងនគរបាលជាតិ និងបងប្អូននិវត្តន៍ជន ដែលជួបការលំបាក ទាំង១៣នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ផងដែរ ៕
No comments