គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងជំនាញឃាត់ខ្លួនក្មេងទំនើង ៥នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូ យកមកអប់រំធ្វើកិច្ចសន្យា

ដោយ :www.meassoranews.com


កម្លាំងជំនាញឃាត់ខ្លួនក្មេងទំនើង ៥នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូ យកមកអប់រំធ្វើកិច្ចសន្យា 

ត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត និងការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ  ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង ស្រុកពញាក្រែក  និងស្រុកអូររាំងឪ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តាមការរាយការណ៍ និងការចុះផ្សាយគណនីហ្វេសប៊ុកផេក ឈ្មោះ NFP News កាលពីថ្ងៃ១៤-៩-២៥ ដោយសរសេរខ្លឹមសារថា"ត្បូងឃ្មុំបិណ្ឌទី៧ ឃើញក្មេងស្ទាវៗ ទៅវត្តចេះធ្វើបុណ្យខំសរសើរអ្វី នឹកស្មានមិនដល់ជិះម៉ូតូតែកង់មួយ ដោយភ្ជាប់ជាមួយ គ្លីបវីដេអូចំនួន ១នាទី និង ៣៤វិនាទី "។ 

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសួង ស្រុកពញាក្រែក និងស្រុកអូររាំងឪ ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥  និងបាននាំខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ រួមនិងម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ខៀស ពាក់ស្លាក់លេខត្បូងឃ្មុំ ១M-១៩០៨ យកមកស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ហើយក្រុមពួកក្មេងទំនើងខាងលើបានឆ្លើយសារភាពថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតមែន ។ ដោយពិនិត្យឃើញ យុវជនទាំង ០៥នាក់ខាងលើ  មិនទាន់ធ្លាប់មានប្រវត្តិបានធ្វើការអប់រំធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងដើម្បីទុកឱកាសឲ្យកែខ្លួន ដោយបានការឯកភាព ពីលោកឧត្តមសេនីយ៍ស្នងការ បានឲ្យកម្លាំងជំនាញធ្វើកិច្ចសន្យាអប់រំក្រុមក្មេងទំនើងខាងលើ និងបានអញ្ជើញអាណាព្យាបាលមកធ្វើលិខិតធានា រួចណែនាំអំពីបញ្ហាក្មេងទំនើង ហើយឲ្យត្រឡប់ទៅមូលដ្ឋានវិញ ចំណែកម៉ូតូយកមករក្សារទុកនៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រយៈពេលចំនួន៣ខែ ។ ចំណែកបក្ខពួកដែលរត់គេចខ្លួន នគរបាលយើងកំពុងស្វែងរកបន្ត៕







No comments