គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាព និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនាមជាមន្រ្ដីបម្រើសុខទុក្ខប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់ កងកម្លាំងនគរបាល ចុះអន្តរាគមន៍លើករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម

ដោយ :www.meassoranews.com

នៅវេលាម៉ោង ១៦:៤៥នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចក្បែរផ្សារធំ ស្ថិតក្នុងភូមិទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបណ្តាលមកការឆ្លងចរន្តអគ្គិសនី ។

នៅក្នុងប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះអន្តរាគមន៍បន្ទាន់ភ្លាម និងបានសហការជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធ ដោយប្រើប្រាស់រថយន្តអគ្គិសនី ចំនួន៥គ្រឿង និងប្រើប្រាស់អស់ទឹក១៣សុឺទែន ទើបគ្រប់គ្រប់ស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ១៧:៣០នាទី មិនបណ្ដាលឱ្យឆាបឆេះទៀត និងមិនបង្កឱ្យមានរបួសស្នាម និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ។

សូមបញ្ជាក់ដែលថា ទំហំនៃការខូចខាត សមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងធ្វើការវាយតម្លៃ និង កំពុងបន្តនីតិវិធីស្រាវស្រាវស៊ើបអង្កេត បន្ថែមទៀតផងដែរ ៕

No comments