គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ចាត់ឱ្យតំណាងនាំយកថវិកា ឧបត្ថម្ភដល់កម្លាំងដែលមានជំងឺប្រចាំកាយ ចំនួន៣នាក់

ដោយ :www.meassoranews.com


អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ចាត់ឱ្យតំណាងនាំយកថវិកា ឧបត្ថម្ភដល់កម្លាំងដែលមានជំងឺប្រចាំកាយ ចំនួន៣នាក់


នៅរសៀលថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឱ្យឧត្តមសេនីយ៍ត្រី ណា ចេ ស្នងការរងទទួលដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានិងលោកវរសេនីយ៍ឯក ហេង សុថាត នាយការិយាល័យនគរបាលកម្រិតធ្ងន់ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់កងកម្លាំងដែលកំពុងមានជំងឺប្រចាំកាយចំនួន ០៣នាក់ នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ។


១-លោកវរសេនីយ៍ត្រី មិន សុវណ្ណា នាយផ្នែក ការពារគោលដៅអន្តរាគមន៍

២-លោកអនុសេនីយ៍ឯក សេក គន្ធា នាយផ្នែកការពារគោលដៅ

៣-លោកអនុសេនីយ៍ឯក លី មុនីកោសល្យ មន្រ្ដី ។


សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម តែងតែបានគិតគូរពីសុខទុក្ខរបស់កងកម្លាំង ដែលកំពុងជួបការលំបាក ហើយបានអញ្ជើញដោយផ្ទាល់ និងចាត់ឱ្យតំណាង ចុះសួរសុខទុក្ខមន្រ្ដី ជាប់ជាប្រចាំ ដោយមិនទុកឱ្យមន្ត្រីរូបណា ឯការឡើយ ៕


No comments