ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមសួរសុខទុក្ខក្រុមគ្រួសារ និងគោរពវិញ្ញាណក្ខន្វសពលោកអនុសេនីយ៍ឯក ឆៃ រ័ត្ន ដែលជាវីរយុទ្ធជនពលីក្នុងសមរភូមិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត លោកជំទាវទី១ នៃកម្ពុជា នៅគេហដ្ឋានសព នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោកជំទាវបណ្ឌិតទី១ នៃកម្ពុជា ក៏បាននាំមកនូវសាររំលែកទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះលោកស្រី ចាន់ បុរី និងកូនប្រុស-ស្រី ទាំង ៣ រូប ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ឆៃ រ័ត្ន សូមឱ្យបានទៅកាន់ឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ជូនថា លោកអនុសេនីយ៍ឯក ឆៃ រ័ត្ន ជាវីរយុទ្ធជនដែលបានពលីនៅសមរភូមិជួរមុខ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងពេលវាយបកប្រឆាំងទប់ទល់នឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលឈរជើងនៅចំណុចតំបន់មុំបី នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ៕

No comments