គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជម្រុញអោយនគរបាលបង្កើនការផ្តល់សេវាតម្រូវការ ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស

ដោយ :www.meassoranews.com


ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជម្រុញអោយនគរបាលបង្កើនការផ្តល់សេវាតម្រូវការ ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស

#ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ ២០២៥ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ គណៈអភិបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានជម្រុញនគរបាល #ផែនការងារអត្តសញ្ញណកម្ម និង #អធិការដ្ឋាននគរបាលក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ការផ្តល់ #សៀវភៅស្នាក់នៅ (ក) #សៀវភៅគ្រួសារ (ក៤) និង #អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ទាំងត្រូវផ្តល់ថ្មី និងហួសសុពលភាព #ជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ដែលចាំបាច់ត្រូវការឯកសារទាំងនេះ ដើម្បីប្រើប្រាស់តាមតម្រូវការ ។







No comments