គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា និងទិសដៅបន្ត ផ្សព្វផ្សាយលទ្ធផលការងារប្រចាំឆងមាសទី១ និងដាក់ចេញការងារទិសដៅឆមាសទី២ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ដោយ :www.meassoranews.com


ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា និងទិសដៅបន្ត ផ្សព្វផ្សាយលទ្ធផលការងារប្រចាំឆងមាសទី១ និងដាក់ចេញការងារទិសដៅឆមាសទី២ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ 

#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្តដា ឆ្នាំ២០២៥ នៅសាលសេនាធិការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា និងទិសដៅបន្ត ផ្សព្វផ្សាយលទ្ធផលការងារប្រចាំឆងមាសទី១ និងដាក់ចេញការងារទិសដៅឆមាសទី២ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនរបាលក្រុង-ស្រុក ទាំង៧ អធិការរង  ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន រួមមានមន្ត្រីនគរបាលចំណុះស្នងការដ្ឋាន លោកឧកញ៉ា បងប្អូនអាជីវករ និង ប្រជាពលរដ្ឋ ដែលបានចូលរួមឧបត្ថម្ភជា ថវិកា គ្រឿងឧបភោគបរិភោគ និង សម្ភារៈបរិក្ខារមួយចំនួន ដើម្បីចូលរួមលើកទឹកចិត្ត រួមចំណែកជាមួយរាជរដ្ឋាភិបាល ឧបត្ថម្ភដល់បងប្អូនកងកម្លាំងនគរបាលប្រចាំការទិសភូមិភាគ៤ នៅ ព្រំដែនកម្ពុជា-ថៃ ។ និងបាន កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ល្បាតចល័ត ធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ជាតិអាល់កុល គ្រឿងញៀន បង្ការទប់ស្កាត់ក្មេងទំនើង បទល្មើសផ្សេងៗនៅតាមបន្ទាត់ព្រំដែន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តការផ្សព្វផ្សាយបន្ថែមច្បាប់ពាក់ព័ន្ធ ជួយសម្រួលចរាចរណ៍សិស្សានុសិស្សចេញពីសាលារៀន បង្ការទប់ស្កាត់ការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យ ត្រៀមកម្លាំងជួយអន្តរាគមន៍ គ្រោះមហន្តរាយនានា និង ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ នៅតាមទីប្រជុំជន ពិសេសការចូលរួមថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រមុខថ្នាក់ដឹកនាំបងប្អូនប្រជាពលរដ្ឋ កន្លងទៅថ្មីៗនេះ បានយ៉ាងល្អប្រសើរ ។

លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ និង ១. បទបញ្ជា លេខ ០១.បប ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ២. សេចក្តីណែនាំ លេខ ០០៥ សណន  សេចក្តីណែនាំ លេខ ០០៤ សណន  និង សេចក្តីណែនាំ លេខ ០១៤ សណន បស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកឧត្តមសេនីយ៍ស្នងការ បានដាក់ ផែនការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ នៅតាមបណ្តាទីតាំងមានជនបរទេសស្នាក់នៅ ការលួ.ចឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្សខុសច្បាប់ ការលួចបើកល្បែ.ងស៊ីសងខុសច្បាប់ (online ) ការត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ចំពោះការដឹកសំពេញសំពោង ប្រើប្រាស់ភ្លើងបំភ្លឺ ស៊ីភ្លេរ ស៊ីមាំង ការបិទស្ទីកគឺលើកញ្ចក់ ខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ។ 

លោកឧត្តមសេនីយ៍ស្នងការ បន្តទៀតថា យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ រាល់ព័ត៌មានបដិវត្តន៍ពណ៌ (សារព័ត៌មានបរទេស) ទាំងឡាយណា ដែលមានភាពអវិជ្ជមាន មកលើប្រទេសកម្ពុជា ។ 

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរអរគុណ ដល់មន្ត្រីនគរបាល ផែនជំនាញ ពាក់ព័ន្ធ ដែលបានចូលរួម យ៉ាងយកចិត្តទុកដាក់ បង្ក្រាបក្រុម Scam Online នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំប្រកបដោយជោគជ័យ ។

ជាទីបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការទិសដៅ ចំនួន ៩ចំណុចធំៗ ឲ្យមន្ត្រីចំណុះ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រៀមរៀបចំផែនការការពារ ប្រមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងបានប្រគល់ប័ណ្ណសរសើរ ដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបំពេញភារកិច្ចបានល្អប្រសើរ 





















No comments