គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានមានប្រសាសន៍ថា "នគរបាលយើង ត្រូវបន្តការលើកកម្ពស់កិត្តិយស កិត្យានុភាព ឧត្តមភាពរបស់អង្គភាព និងកងកម្លាំងនគរបាលជាតិ និងបង្កើនសមត្ថភាព គុណភាព និងមនសិការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន"

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានមានប្រសាសន៍ថា "នគរបាលយើង ត្រូវបន្តការលើកកម្ពស់កិត្តិយស កិត្យានុភាព ឧត្តមភាពរបស់អង្គភាព និងកងកម្លាំងនគរបាលជាតិ និងបង្កើនសមត្ថភាព គុណភាព និងមនសិការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន"


នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គមការងារនគរបាលសហគមន៍ ប្រចាំខែកក្កដា និងឆមាសទី១ ព្រមទាំងផ្សព្វផ្សាយបទបញ្ជា និងសេចក្ដីណែនាំ ដែលមានរបៀបវារៈដូចខាងក្រោម÷


១-លើកយកការដកពិសោធន៍ លើការអនុវត្តការងារជំនាញ និងដាក់ចេញនូវ យន្ដការបន្ដជំរុញបង្កើនប្រសិទ្ធភាពក្នុងការបំពេញតួនាទី ភារកិច្ច


២-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១សណន ស្ដីពីនិយាមប្រតិបត្តិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


៣-ផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០១ បប ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


៤-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ០០៥សណន ស្ដីពីការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញតួនាទី ដឹកនាំបញ្ជារបស់យន្ដការ រចនាសម្ព័ន្ធ និងយន្ដការចំពោះកិច្ច ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ


៥-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ០០៤ សណន ស្ដីពីវិធានការគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ 


៦-បន្ដវិធានការ បង្ការ បង្ក្រាបបទល្មើសគ្រប់រូបភាពដូចជា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរ និងក្មេងទំនើង 


៧-អនុវត្តតាមបញ្ជា និងត្រូវចាត់វិធានការក្ដៅ អនុវត្តការចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យស្រាវជ្រាវបទល្មើសប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បង្ក្រាបគ្មានការលើកលែង


៨-បន្ដជំរុញ ការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាធារណៈឱ្យបានល្អប្រសើរ និងឆាប់រហ័សបំផុតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានប្រគល់ជូនលិខិតសរសើររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៣០រូប ដែលមានស្នាដៃឆ្នើមក្នុងការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យឃុំ/សង្កាត់គ្មានបទល្មើស និងរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព ។


ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ អធិការ-អធិការរង ក្រុង/ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង១០៩ ៕































No comments