គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា ប្រគល់ជូនមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺ !


ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក  និងសហការី បានចុះជួបសំណាលសួរសុខទុក្ខ ព្រមទាំងបាននាំយកថវិកាមិត្តជួយមិត្ត ចំនួន ២,២០០,០០០រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោកអនុសេនីយ៍ឯក ទាប ឃឿន អត្តលេខ ៤៨៤១០ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ អធិការដ្ឋាននគរបាលស្រុកពញាក្រែក មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ៕


No comments