គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក​ ចេង​ ឌីណា​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ខ្សាច់កណ្ដាល​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយផ្ដោតទៅលើការតាំងចិត្តប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល។

ដោយ :www.meassoranews.com


លោក​ ចេង​ ឌីណា​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ខ្សាច់កណ្ដាល​  បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយផ្ដោតទៅលើការតាំងចិត្តប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល។


បន្ទាប់ពីកិច្ចប្រជុំនេះហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កងកម្លាំង អាជ្ញាធរឃុំ និងប៉ុស្ត៍នគរបាលរដ្ឋបាល ត្រូវស្រុះដៃគ្នាក្នុងការចុះអនុវត្តឲ្យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល និងការណែនាំដោយផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ត្រូវមានរបាយការណ៏ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការទាន់ឲ្យសភាពការណ៍។ 


ជាមួយគ្នានេះ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវមានកិច្ចសហការណ៍ល្អជាមួយប្រជាពលរដ្ឋផងដែរក្នុងការរាយការណ៍ និងផ្តល់តំរុយមកសមត្ថកិច្ចអំពីករណីដែលមានការសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។


នាព្រឹក​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២ស្រុកខ្សាច់កណ្តាល 

ខេត្តកណ្តាល





No comments