គេហទំព័រ មាស សុរ៉ា ញូសិ៍ មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រយ័ត្នចំពោះកម្ចីអនឡាញ «កុំឱ្យការខ្ចីប្រាក់ក្លាយជាការបាត់បង់ទ្រព្យសម្បត្តិ» !

ដោយ :www.meassoranews.com


(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះកម្ចីអនឡាញ (Online Loan Scam) កុំឱ្យការខ្ចីប្រាក់ក្លាយជាការបាត់បង់ទ្រព្យសម្បត្តិ!។

* ជនឆបោកតែងប្រើល្បិចដូចជា៖

- ផ្សព្វផ្សាយកម្ចីអនុម័តរហ័ស មិនត្រូវការឯកសារ

- តម្រូវឱ្យបង់ “ថ្លៃសេវា” ឬ “ប្រាក់ធានា” ជាមុន

- ផ្ញើតំណភ្ជាប់ (Link) ឱ្យចុច ឬដំឡើងកម្មវិធីមិនស្គាល់ប្រភព

- ស្នើសុំលេខសម្ងាត់ (OTP) ឬព័ត៌មានគណនីធនាគារ

- ទាមទាររូបថតអត្តសញ្ញាណបណ្ណ និងព័ត៌មានផ្ទាល់ខ្លួន។

* សូមកុំ

- បង់ប្រាក់ជាមុន ដើម្បីទទួលបានកម្ចី

- ចែករំលែក OTP ឬលេខសម្ងាត់គណនី

- ចុចតំណភ្ជាប់ ឬដំឡើង App ពីប្រភពមិនគួរឱ្យទុកចិត្ត

- ផ្ញើឯកសារផ្ទាល់ខ្លួនទៅអ្នកមិនស្គាល់។

* សូមធ្វើ

- ពិនិត្យឱ្យបានច្បាស់ថា គ្រឹះស្ថានផ្តល់កម្ចីមានអាជ្ញាប័ណ្ណស្របច្បាប់

- អានលក្ខខណ្ឌ និងអត្រាការប្រាក់ឱ្យបានច្បាស់

- សាកសួរព័ត៌មានពីប្រភពផ្លូវការមុនសម្រេចចិត្ត

- រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើសង្ស័យថាជាការឆបោក។

* ចងចាំ៖ កម្ចីស្របច្បាប់ មិនតម្រូវឱ្យអ្នកបង់ថ្លៃសេវាជាមុន ដើម្បីអនុម័តកម្ចីនោះទេ៕

«សូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា»

No comments