គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

បទបញ្ជារ របស់រដ្ឋបាលក្រុងតាខ្មៅ គ្មានប្រសិទ្ធភាពទេ? ករណីការសាង សង់សំណង់ នៅសង្កាត់សិត្បូរ ខណះម្ចាស់សំណង់ ក៍បានទទួលស្គាល់ថា ដីគាត់គ្មានប្លង់ទេ ចំណែកការសាងសង់ ក៍មិនបានសុំច្បាប់ពីអាជ្ញាធរជំនាញដែរ

ដោយ :www.meassoranews.com


បទបញ្ជារ របស់រដ្ឋបាលក្រុងតាខ្មៅ គ្មានប្រសិទ្ធភាពទេ? ករណីការសាង សង់សំណង់ នៅសង្កាត់សិត្បូរ ខណះម្ចាស់សំណង់ ក៍បានទទួលស្គាល់ថា ដីគាត់គ្មានប្លង់ទេ ចំណែកការសាងសង់ ក៍មិនបានសុំច្បាប់ពីអាជ្ញាធរជំនាញដែរ


កណ្តាល÷មានការចែករូបភាពជាច្រើនសន្លឹក ទៅក្នុងហ្គ្រុបតេឡេហ្ក្រាម ព័ត៍មានភូមិសាស្រ្តខេត្តកណ្តាល ទាក់ទិននិងករណីការសាងសង់សំណង់ នៅតាមដងទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្រ្ត ភូមិសិត្បូរ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់កម្មសិទ្ទឈ្មោះ ឡុង ប៊ុនធូ។ ទាក់ទិននិងសំណង់ដែលកំពុងតែធ្វើការសាងសង់នេះ រដ្ឋបាលក្រុងតាខ្មៅ ដែលលោកឃឹម សំភារ ជាអភិបាលក្រុង បានចេញបទបញ្ជា ឲ្យម្ចាស់ការដ្ឋាន សំណង់ ឈ្មោះ ឡុង ប៊ុនធូ ដើម្បីផ្អាកការដ្ឋាន ប៉ុន្តែបទបញ្ជារបស់រដ្ឋបាលក្រុងតាខ្មៅ គ្មានប្រសិទ្ទភាព ទេ? ខណះដែលម្ចាស់សំណង់ នៅតែបន្តការសាងសង់ មិនខ្វល់ខ្វាយ និងបទបញ្ជារបស់រដ្ឋបាលក្រុងតាខ្មៅ ឡើយ។

យោងតាមបទបញ្ជាររបស់ រដ្ឋបាលក្រុងតាខ្មៅ ដែល meas sora newdទទួលបាន ចុះថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៦ បានជម្រាបមក លោកឡុង ប៊ុនធូ ដែលបានសាងសង់ការដ្ឋាន ចាក់ជើងតាងចំនួន១៤ រណ្តៅមានចំណុចនិយាមការទីតាំងដី UTM  (X=504682,Y=1264217) ដែលគ្មានលេខក្បាលដី ស្ថិតនៅលើច្រាំងទន្លេបាសាក់ និងតាមបណ្តោយផ្លូវជាតិលេខ21A  ភូមិសិត្បូរ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានសាងសង់ដោយគ្មានលិខិត អនុញ្ញាតិ ពីសមត្ថកិច្ចជំនាញ(សង់នៅដីចំណីទន្លេ) និងគ្មានកិច្ចសន្យាជាប់ព្រំ ដូច្នេះការដ្ឋានសំណង់ របស់លោកអ្នក ត្រូវធ្វើការរុះរើការដ្ឋាន ចាប់ពីថ្ងៃចេញលិខិតនេះតទៅ ក្នុងករណីការដ្ឋាន របស់លោកអ្នក មិនអនុវត្តតាមទេ? រដ្ឋបាលក្រុងតាខ្មៅ និងចាត់វិធានការ តាមអនុក្រឹត្យលេខ224 ហើយបញ្ជូនសំណុំឯកសារ ទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ម្ចាស់សំណង់ឈ្មោះ ឡុង ប៊ុនធូ បានប្រាប់សាន់ដេ តាមទូរស័ព្ទនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦ នេះថា គាត់បានទទួលលិខិត ពីរដ្ឋបាលក្រុងតាខ្មៅ ស្តីពីការផ្អាកការដ្ឋាន របស់គាត់។លោកឡុង ប៊ុនធូ បានលើកឡើងទៀតថា? សំណង់ដែលកំពុងតែធ្វើការសាងសង់នេះ ជាដីកេរ្ត៍ឪពុកម្តាយរបស់គាត់ ហើយក៍គ្មានប្លង់ដែរ ចំណែកច្បាប់សាងសង់ ក៍លោកឡុង ប៊ុនធូ ក៍មិនបានទៅសុំច្បាប់ពីអាជ្ញាធរជំនាញដែរ។លោកឡុង ប៊ុនធូ បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលមានដីធ្លី នៅជាប់ចំណីទន្លេបាសាក់ស្ថិតនៅក្នុងភូមិសិត្បូរ សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ភាគច្រើនគ្មានប្លង់ទេ? ហើយការសាងសង់សំណង់ ជាប់និងចំណីទន្លេបាសាក់ ប្រជាពលរដ្ឋក៍ មិនបានទៅសុំច្បាប់ ពីអាជ្ញាធរជំនាញ ដើម្បីសាងសង់ដែរ។

ទាក់ទិន និងម្ចាស់សំណង់ខាងលើ ដែលមិនអនុវត្ត តាមបទបញ្ជារ របស់រដ្ឋបាលក្រុងតាខ្មៅ ស្តីពីការផ្អាកការដ្ឋានខាងលើនេះ ចាំមើលរដ្ឋបាលក្រុងតាខ្មៅ ដែលមានលោកឃឹម សំភារ អភិបាលក្រុងតា ខ្មៅ ហ៊ានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ
តុលារខេត្តកណ្តាល ដែលឬទេ? ចំពោះម្ចាស់សំណង់ខាងលើនេះ ដែលនៅតែបន្តធ្វើសកម្មភាពសាងសង់សំណងគ្មានច្បាប់
អនុញ្ឋាតិ ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ជាពិសេសហ៊ានផ្គើននិងបទបញ្ជារ របស់រដ្ឋបាលក្រុង តាខ្មៅ យ៉ាងគគ្លើន។

សូមជម្រាបថា មហាជនដែលរស់នៅ ជិតការដ្ឋានសំណង់ ខាងលើនេះ បានស្ងើចសរសើរ ចំពោះម្ចាស់សំណង់ខាងលើនេះដែលនៅតែហ៊ានបន្តការសាងសង់សំណង់ យ៉ាងគគ្លើន បើទោះបីជា រដ្ឋបាលក្រុងតាខ្មៅ បានចេញលិខិតឲ្យផ្អាកការសាងសង់ការដ្ឋាន យ៉ាងណាក៍ដោយ។មហាជន បានលើកឡើងទៀតថា ម្ចាស់សំណង់ខាងលើនេះ ប្រហែលជាមានខ្នងបង្អែកធំសម្បើមនៅពីក្រោយខ្នងហើយមើលទៅ ទើបមិនញញើត និងបទបញ្ជារបស់រដ្ឋបាលក្រុងតាខ្មៅបន្តិចណាទាល់តែសោះ។

No comments