គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ដឹកនាំប្រជុំ ប្រចាំឆមាសទី១ របស់ស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងផ្សព្វផ្សាយផែនការការពារ ថ្នាក់ដឹកនាំចុះមកបំពេញបេសកកម្មក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ នាពេលខាងមុខនេះ

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី ដឹកនាំប្រជុំ ប្រចាំឆមាសទី១ របស់ស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងផ្សព្វផ្សាយផែនការការពារ ថ្នាក់ដឹកនាំចុះមកបំពេញបេសកកម្មក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ នាពេលខាងមុខនេះ 


#ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការននគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ  និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងផ្សព្វផ្សាយផែនការការពារ ថ្នាក់ដឹកនាំចុះមកបំពេញបេសកកម្មក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ នាពេលខាងមុខនេះ ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការ-អធិការរង នៃអធិការដ្នានគរបាលក្រុង-ស្រុកទាំង៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ។ 

ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំដល់ កម្លាំងនគរបាលគ្រប់ជំនាញ អធិការដ្ឋាន និងនគរបាលការពារព្រំដែន ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំ ដោយចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយអគ្គិភ័យ យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្តសកម្មភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online  Scams) និងការចុះត្រួតពិនិត្យរដ្ឋបាល តាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដូច​ភ្លៀងរលឹម។


ចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើ ថ្នាក់ដឹកនាំ ប្រធានអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ ជីវភាព សុខភាពរបស់កងកម្លាំងក្រោមឱវាទរួមនឹងគ្រួសារ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព។








No comments